ការធានា

លក្ខខណ្ឌដែលផ្តល់ការធានា
  • ក្រុមហ៊ុន ឃូណា នឹងផ្តល់ការធានារយៈពេល១ឆ្នាំ គិតចាប់ពីថ្ងៃដែលបានជាវផលិតផល
  • ក្រុមហ៊ុន ឃូណានឹងផ្តល់ការធានាក្នុងករណីបញ្ហាកើតឡើងដោយសារការខុសបច្ចេកទេសផលិតម៉ាស៊ីនតែប៉ុណ្ណោះ
  • អ្នកប្រើប្រាស់ត្រូវបង្ហាញប័ណ្ណធានា និងវិក្កយបត្រទិញដូរ ដល់ភ្នាក់ងារជួសជុល
  • ក្រុមហ៊ុន ឃូណាសូមរក្សាសិទ្ធិក្នុងការយកថ្លៃសេវាកម្មជួសជុលលើផ្នែកផ្សេងៗ ដែលមិនស្ថិតក្នុងការធានា ទោះបីជា
    ​ ចំនុចនេះ មិនត្រូវបានរកឃើញនៅពេលខូចក៏ដោយ
  • លក្ខខណ្ឌធានាមានប្រសិទ្ធភាព ចំពោះផលិតផលដែលជាវសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន មិនមែនសំរាប់លក់បន្តឡើយ
  • ក្រុមហ៊ុន ឃូណា នឹងធានាតែរយៈពេល៦ខែប៉ុណ្ណោះ ចំពោះអតិថិជនដែលយកម៉ាស៊ីនកាហ្វេ ដេឡង់ងី ទៅធ្វើអាជីវកម្ម
  • នៅក្នុងកំឡុងពេលធានាដែលមានសុពលភាព ក្រុមហ៊ុន ឃូណា នឹងធ្វើការជួសជុល និងផ្លាស់ប្តូររាល់គ្រឿងបន្លាស់
    ​​ ទាំងអស់ដែលខូចខាតមិនរាប់បញ្ចូលគ្រឿងផ្គត់ផ្គង់ថាមពលនិងក្តារបន្ទះអេឡិចត្រូនិច
លក្ខខណ្ឌដែលមិនផ្តល់ការធានា
  • ការខូចខាត ដែលបណ្តាលមកពីឧបទ្ទវហេតុ ការប្រើខុសវិធីសាស្រ្ត ការសាកល្បង ការជួសជុល ការដំឡើង ឫការបន្ថែមបន្ថយជាដើម
  • ការខូចខាត ដោយដំណើរការខុសប្រក្រតី ដោយសារភ្លើងឆេះ ទឹកជំនន់ គ្រោះធម្មជាតិ ការប្រើខុសកំរិតចរន្តអគ្គីសនី
    ឫកំពប់សារធាតុផ្សេងៗ
  • ការសឹករិចរិលតាមអាយុកាលនៃការប្រើប្រាស់ ការកើតស្នឹម ឫ ស្នាមប្រេះ ការកាត់ចោះដោយសារសត្វ
  • ការខូចខាត ដោយសារស្នាមឆូតខាងក្រៅ ដោយសារការប្រើប្រាស់របស់អតិថិជន
  • ការទាមទារសំណងនៃការខូចខាត ឫការបាត់បង់នៃផ្នែកណាមួយ ក្រោយរយៈពេល ៧ថ្ងៃបន្ទាប់ពីថ្ងៃដែលបានទិញ
  • មិនមានផ្នែកណាមួយនៃម៉ាស៊ីនត្រូវបានផ្លាស់ប្តូរដោយគ្រឿងបន្លាស់ ដែលមិនមានការអនុញ្ញាត ឫផ្លាស់ប្តូរដោយបុគ្គលដែល
    មិនមែនជាបុគ្គលិករបស់ក្រុមហ៊ុន ឃូណា ឡើយ
  • ក្រុមហ៊ុន ឃូណា មិនធានាបើសិនជាត្រូវបានរកឃើញថាមានវត្ថុផ្សេងៗក្រៅពីគ្រាប់កាហ្វេនៅក្នុងផ្នែកណាមួយនៃម៉ាសុីន

 

ទូរស័ព្ទ : 069 666 999 - 077 777 970
អ៊ីម៉ែល : info@koona.com.kh
តេលេក្រាម : t.me/kofi_telegram
ម៉ោង​ធ្វើការ: 8:00AM-5:00PM

  • Phnom Penh
    #៣០A, ផ្លូវ៤៨៨ ភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ