ម៉ាស៊ីនឆុងកាហ្វេស្វ័យប្រវត្តិ

ល្អឥតខ្ចោះ តាំងពីគ្រាប់ដល់ពែងកាហ្វេ

នៅពេលដែលគ្រាប់កាហ្វេដែលអ្នកចូលចិត្តត្រូវបានផ្សំជាមួយនឹងម៉ាស៊ីនឆុងកាហ្វេស្វ័យប្រវត្តិ De’Longhi ដ៏ជំនាញ នោះនឹងធ្វើអោយការលាយកាហ្វេនៅផ្ទះពិតជាមានភាពល្អឥតខ្ចោះ

ភ្លក់រសជាតិដ៏សម្បូរបែបនៃកាហ្វេទើបបានកិនថ្មីៗ

ចុចតែមួយដង

ចុចតែមួយប៊ូតុង នឹងទទួលបានកាហ្វេដ៏ល្អបំផុត

ម៉ាស៊ីនឆុងកាហ្វេដោយស្វ័យប្រវត្តិ នាំមកនូវគុណភាពពេញលេញនៃការញាំកាហ្វេនៅផ្ទះរបស់អ្នកដូចជា៖ Espresso, Long, Americano, Macchiato នៅមានច្រើនទៀត។

តើអ្នករៀបចំភេសជ្ជៈកាហ្វេដ៏ឈ្ងុយឆ្ងាញ់ដោយរបៀបណា? ដោយគ្រាន់តែប៉ះម្រាមដៃ។ អរគុណចំពោះបច្ចេកវិទ្យា One-touch ដែលមានប្រសិទ្ធភាពបំផុត។ ក្លាយជាអ្នកជំនាញលាយកាហ្វេដោយកំណត់រង្វាស់ជាក់លាក់ទៅលើគ្រាប់កាហ្វេរបស់អ្នក ឬលាយភេសជ្ជៈដោយម៉ាស៊ីនលាយកាហ្វេស្វ័យប្រវត្តិតាមតម្រូវការរបស់អ្នក។ អ្នកនឹងមានបទពិសោធន៍លាយកាហ្វេប្រកបដោយផាសុកភាពនៅក្នុងផ្ទះដោយខ្លួនឯង។

គ្រាប់កាហ្វេ

គន្លឹះនៃការកិនគ្រាប់កាហ្វេ

ការកិនគ្រាប់កាហ្វេដែលដំណើរយ៉ាងសាមញ្ញ និងដោយភាពស្វ័យប្រវត្តិ នឹងផ្តល់នូវម្សៅកាហ្វេដែលមានក្លិនឈ្ងុយឆ្ងាញ់ និងរសជាតិយ៉ាងប្រណិត

បើនិយាយអំពីកាហ្វេ យើងនឹងនឹកដល់រសជាតិឈ្ងុយឆ្ងាញ់របស់វា ដែលយើងអាចទទួលបានជារៀងរាល់ថ្ងៃ រាល់ពេលវេលា។ ម៉ាស៊ីនកិនគ្រាប់កាហ្វេរបស់យើងតែងតែរក្សាបាននូវគុណភាពកាហ្វេយ៉ាងល្អគ្រប់វិនាទី ហើយវានឹងជួយរក្សារសជាតិដើមនៃកាហ្វេនិងរក្សាបរិមាណកាហ្វេបានត្រឹមត្រូវជាទីបំផុត។

បច្ចេកវិទ្យា

៤ ជំហានដើម្បីអោយកាហ្វេមានគុណភាពខ្ពស់

ម៉ាស៊ីនឆុងកាហ្វេដោយស្វ័យប្រវត្តិនឹងនាំមកនូវភាពឈ្ងុយឆ្ងាញ់នៃកាហ្វេដល់គេហដ្ឋានរបស់អ្នក ដោយជំហានស្វ័យប្រវត្តិទាំង៤៖ ការកិន ការបន្សាប ការចម្រាញ់ និងការញ៉ាំ។

ការកិនគ្រាប់កាហ្វេ (grinding), ការសង្កត់ (tamping), ការចម្រាញ់ (infusion) និងការញាំ (brewing) គឺជាដំណើរការដែលទាមទារភាពច្បាស់លាស់ និងជំនាញ​​ ដោយប្រើម៉ាស៊ីនកិនកាហ្វេដែលមានគុណភាពខ្ពស់ ហើយរាល់ជំហានទាំងនេះត្រូវបានអនុវត្តដោយស្វ័យប្រវត្តិ ចាប់តាំងពីការរៀបចំដំបូង រហូតដល់ការចម្រាញ់ចេញនូវកាហ្វេដែលមានជាតិក្រែម ម៉ដ្ដ ប្រកបដោយក្លិនដ៏ក្រអូបឈ្ងុយ។

បច្ចេកវិទ្យា LATTE

ភាពរីករាយជាមួយការឆុងកាហ្វេ Latte ដោយស្វ័យប្រវត្តិ

ជាមួយនឹងម៉ាស៊ីនរបស់យើង អ្នកអាចរៀបចំភេសជ្ជៈទឹកដោះគោជាមួយនឹងប្រព័ន្ធ LatteCrema៖ ភេសជ្ជៈ latte ដ៏ឈ្ងុយឆ្ងាញ់ជាមួយនឹងរសជាតិដ៏សាមញ្ញមួយ។

សូមអរគុណដល់ប្រព័ន្ធ LatteCrema របស់ De'Longhi ដែលអ្នកអាចរីករាយជាមួយកាពូឈីណូ ឬម៉ាឃីអាតូ នឹងពពុះក្រាស់បំផុតចូលទៅក្នុងពែងរបស់អ្នក។

ភេសជ្ជៈទាំងអស់ដែលលោកអ្នកចូលចិត្ត

ជាមួយនឹងម៉ាស៊ីនឆុងកាហ្វេដោយស្វ័យប្រវត្តិរបស់ De’Longhi លោកអ្នកអាចលាយភេសជ្ជៈទាំងអស់ដែលលោកអ្នកចូលចិត្តដោយគ្រាន់តែប៉ះប៊ូតុងយ៉ាងសាមញ្ញ។ លោកអ្នកក៏អាចកែសម្រួលរសជាតិ និងសីតុណ្ហភាពកាហ្វេរបស់លោកអ្នកបាននៅពេលដែលឆុង ហើយលោកអ្នកក៏អាចដាក់តាមរូបមន្តដែលលោកអ្នកចូលចិត្តផងដែរ។

រសជាតិកាហ្វេ Espresso ដែលឈ្ងុយឆ្ងាញ់គឺ អាស្រ័យលើគុណភាពនៃការរៀបចំរបស់វា

ការឆុងកាហ្វេបានយ៉ាងស្ទាត់ជំនាញដោយប្រើប្រាស់ម៉ាស៊ីន De’Longhi

ការកិន

គ្រាប់កាហ្វេដើម្បីទទួលបាន Espresso ដ៏ឈ្ងុយឆ្ងាញ់

ម៉ាស៊ីនកិន De'Longhi រក្សាម្សៅគុណភាពកាហ្វេស្ថិតស្ថេរបំផុត នាំមកនូវភាពសម្បូរបែបនៃក្លិនកាហ្វេ។ បច្ចេកវិទ្យានេះធានាថាលោកអ្នកនឹងមានបទពិសោធន៍ល្អបំផុតប្រៀបនឹងកាហ្វេដែលលោកអ្នកធ្លាប់បានភ្លក់។
គំនាប

ប្រើប្រាស់កាហ្វេក្នុងបរិមាណត្រឹមត្រូវជានិច្ច។

ដើម្បីបង្កើនរសជាតិ និងក្លិនក្រអូបរបស់កាហ្វេ បរិមាណកាហ្វេត្រឹមត្រូវ និងកម្លាំងគាបសមល្មមអំឡុងពេលឆុងក៏សំខាន់ផងដែរ។
ការចម្រាញ់

ការដឹងប្រមាណរវាងទឹក និងកាហ្វេ។

នៅពេលបរិមាណកាហ្វេនឹងទឹកត្រឹមត្រូវ និងសីតុណ្ហភាពល្អបំផុត មានអ្វីពិសេសនឹងកើតឡើង?៖ កាហ្វេ espresso របស់លោកអ្នកនឹងមានរសជាតិក្រែមដ៏ល្អពិសេស
ការលាយ

ចូល និង ចេញ៖ តែងតែផលិតបានទម្រង់ល្អបំផុត។

បន្ទាប់ពីការរៀបចំត្រឹមត្រូវ ម៉ាស៊ីននឹងបញ្ចេញនូវកាហ្វេ espresso​ សម្បូរជាតិក្រែម ខាប់ និងក្រអូបឈ្ងុយ ដោយអង្គភាពផលិតពិសេស។
Previous slide
Next slide

ការសាកល្បងរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃភេសជ្ជៈទឹកដោះគោ

បច្ចេកវិទ្យាឡាតេ

បច្ចេកវិទ្យា LatteCrema

ប្រព័ន្ធ LatteCrema នៅលើម៉ាស៊ីន De'Longhi លាយភេសជ្ជៈទឹកដោះគោឈ្ងុយឆ្ងាញ់ដោយស្វ័យប្រវត្តិ។

បច្ចេកវិទ្យា LatteCrema De’Longhi ស្ទង់កម្ដៅទឹក ខ្យល់ និងទឹកដោះគោតាមភាពត្រឹមត្រូវ ដើម្បីបង្កើតជាកាហ្វេពពុះដ៏ឈ្ងុយឆ្ងាញ់។ ប្រព័ន្ធនេះអនុញ្ញាតឲ្យលោកអ្នកលាយទឹកដោះគោជាមួយនឹងប្រភេទភេសជ្ជៈផ្សេងៗ​មកពីរុក្ខជាតិដូចជាសណ្តែកសៀង អាល់ម៉ុន ជាដើម។

កាហ្វេ CAPPUCCINO

កាហ្វេទឹកដោះគោពពុះដ៏ល្អនៅផ្ទះ

De'Longhi បានបង្កើតបច្ចេកវិទ្យាល្អបំផុតដើម្បីធ្វើឲ្យ កាហ្វេទឹកដោះគោពពុះដ៏ល្អនៅផ្ទះ មានភាពស្អិតល្មួត និងភាពស្រទន់រហូតដល់ដំណក់ចុងក្រោយ។

បច្ចេកវិទ្យា LatteCrema បង្កើតបានកាហ្វេ cappuccino ដ៏ល្អមានរសជាតិក្រែម និងសីតុណ្ហភាពថេរ រហូតដល់ដំណក់ចុងក្រោយ។ ម៉ាស៊ីន De’Longhi បង្កើតពពុះទឹកដោះគោល្អបំផុត ផ្តល់នូវសោភណ្ឌភាព និងរសជាតិយ៉ាងប្រណិតនៃកាហ្វេកាពូស៊ីណូ (cappuccino)។

រសជាតិផ្សេងគ្នា

ចូរជ្រើសរើសភេសជ្ជៈដែលលោកអ្នកចូលចិត្ត។

ម៉ាស៊ីនឆុងកាហ្វេដោយស្វ័យប្រវត្តិជាមួយប្រព័ន្ធ LatteCrema គោរពតាមរសជាតិចំណូលចិត្តរបស់លោកអ្នកផងដែរ។

ទោះជម្រើសទឹកដោះគោ ឬតម្រូវការរបស់លោកអ្នកយ៉ាងណា បច្ចេកវិទ្ធ LatteCrema នឹងរៀបចំភេសជ្ជៈដែលមានទឹកដោះគោសមគួរសម្រាប់លោកអ្នក។ ប្រភេទផ្សេងៗនៃភេសជ្ជៈមកពីរុក្ខជាតិ ដូចជាសណ្តែកសៀង ឬអាល់ម៉ុន មានលក្ខណៈខុសៗគ្នា ក៏ បច្ចេកវិទ្ LatteCrema របស់យើងអាចលាយកាហ្វេ cappuccino ដ៏រលោងជារៀងរាល់ថ្ងៃ មានរសជាតិខុសៗគ្នា ឬដូចគ្នាតាមចំណូលចិត្តរបស់លោកអ្នក។

ការគ្រប់គ្រង និងការថែទាំកាន់តែមានភាពងាយស្រួល និងសាមញ្ញ

សូមស្វែងរកគន្លឹះនៃការថែទាំម៉ាស៊ីនឆុងកាហ្វេស្វ័យប្រវត្តិរបស់លោកអ្នកឲ្យបានត្រឹមត្រូវ។

កម្មវិធី CoffeeLink

គ្រាន់តែចុចប៊ូតុង (Tap) លោកអ្នកនឹងអាចដឹងអំពីការប្រើប្រាស់យ៉ាងសម្បូរបែប ហើយលោកអ្នកក៏អាចកំណត់ប្រវត្តិឆុងកាហ្វេរបស់លោកអ្នកនៅក្នុងកម្មវិធី​​សម្រាប់ការប្រើប្រាស់នៅពេល​kក្រោយបានផងដែរ។ ​

ម៉ាស៊ីនឆុងកាហ្វេដោយស្វ័យប្រវត្តិ

(9)