ម៉ាស៊ីនធ្វើ ESPRESSO ដោយដៃ

បង្កើតបរិយាកាសញ៉ាំកាហ្វេដ៏ពិសេសរបស់លោកអ្នក

ចាប់ផ្តើមស្វែងយល់អំពីកាហ្វេ ដោយការបង្កើតប្រភេទកាហ្វេយ៉ាងសម្បូរបែបជាមួយម៉ាស៊ីនឆុងកាហ្វេ Espresso ។

រីករាយក្នុងការភ្លក់រសជាតិពិតនៃកាហ្វេ Espresso ដែលផលិតដោយខ្លួនឯង

ការកិន

ទទួលបានអ្វីដែលល្អបំផុតពីគ្រាប់កាហ្វេរបស់លោកអ្នក

គ្រាប់កាហ្វេដែលទើបកិនថ្មីៗ គឺជាជម្រើសត្រឹមត្រូវដើម្បីផលិតបានកាហ្វេមានដ៏គុណភាពខ្ពស់

ការកិនគ្រាប់កាហ្វេឲ្យល្អនឹងទទួលបានបទពិសោធន៍ espresso ផ្ទាល់ខ្លួនរបស់លោកអ្នក​ មានទៅដល់ ៨ កម្រិតដើម្បីកិនគ្រាប់កាហ្វេឲ្យស្របនឹងប្រភេទកាហ្វេនីមួយៗ។ ឧបករណ៍ចាប់សញ្ញាកិនខាងក្នុងនឹងកំណត់ការកិន ក្រិតតាមខ្នាត រួចកែសម្រួលដំណើរការកិនដើម្បីបាននូវរង្វាស់ដ៏ត្រឹមត្រូវ។

ការបង្ហាប់

កំណត់កាហ្វេរបស់លោកអ្នកយ៉ាងជាក់លាក់ សូម្បីតែធ្វើដោយដៃក៏ដោយ

ការបង្ហាប់កាកកាហ្វេបានត្រឹមត្រូវ នឹងមិនធ្វើអោយផ្ទះបាយរបស់លោកអ្នកមានភាពរញ៉េរញ៉ៃនោះទេ។

លោកអ្នកក៏អាចប្រើប្រាស់ឧបករណ៍ជំនួសក្នុងការបង្ហាប់កាកកាហ្វេបានផងដែរ ដោយវាមិនផ្តល់នូវភាពរញ៉េរញ៉ៃ​នោះទេ។

ការផលិត

ដំណើរការនៃការចម្រាញ់

ការលាយបញ្ចូលគ្នាដ៏ត្រឹមត្រូវរវាងកាហ្វេ និងបរិមាណទឹកក្តៅ

ការផលិតកាហ្វេគឺជាដំណើរការដែលរៀបចំចេញពីប្រព័ន្ធម៉ាស៊ីន។ ប្រព័ន្ធ​នេះ​ធានាដល់ការ​ផលិតកាហ្វេ​ espresso អោយមានភាព​ល្អ​ឥត​ខ្ចោះ ដូច​ជា​អ្នកឯកទេសឆុងកាហ្វេអាជីពអញ្ចឹងដែរ។

ការពិសារកាហ្វេមួយពែង ដែលបានលាយបញ្ចូលជាមួយទឹកដោះគោ

សេចក្ដីណែនាំ

ពពុះតូចល្អិត

លោកអ្នកនឹងក្លាយជាអ្នកជំនាញឆុង cappuccino នៅផ្ទះរបស់ខ្លួនឯង

លាយកាហ្វេកាពូស៊ីណូ (cappuccino) យ៉ាងជំនាញដោយបង្កើតពពុះដោយដៃ រួចពិសារទឹកដោះគោពពុះក្នុងពែងរបស់លោកអ្នករហូតដល់ដំណក់ចុងក្រោយ។

ការបង្កើតកាហ្វេកាពូស៊ីណូ (cappuccino) យ៉ាងស្ទាត់ជំនាញ ដែលធ្វើអោយលោកអ្នកពិសារជាមួយពពុះទឹកដោះគោ

LATTE ART

បង្កើតស្នាដៃសិល្បៈរបស់លោកអ្នក ជាមួយកាហ្វេ Cappuccino

ទទួលបានបទពិសោធន៍ថ្មី តាមរយៈការបង្ហាញភេសជ្ជៈផ្ទាល់ដៃរបស់លោកអ្នកជាមួយការបង្កើតកាហ្វ cappuccino ។

បង្ហាញភាពស្ទាត់ជំនាញនៅក្នុងការគូរ Latte art នៅលើ Cappuccino របស់លោកអ្នក និងចែករំលែកស្នាដៃដ៏ល្អនេះទៅកាន់មនុស្សជុំវិញខ្លួន។

បច្ចេកវិទ្យា LATTECREMA

ទទួលបានភាពរីករាយ ជាមួយពពុះទឹកដោះគោល្អឥតខ្ចោះ

យើងបានបង្កើតបច្ចេកវិជ្ជាប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដើម្បីធានាក្នុងការផលិតពពុះទឹកដោះគោប្រកបដោយគុណភាព

បច្ចេកវិទ្យា De’Longhi LatteCrema បានលាយបញ្ចូលចំហាយទឹក ខ្យល់ និងទឹកដោះគោក្នុងកម្រិតសមស្រប ដើម្បីបង្កើតពពុះទឹកដោះគោដ៏ពិសេសសម្រាប់ចំណង់ចំណូលចិត្តរបស់លោកអ្នក។

ការរចនាបែបអ៊ីតាលី នឹងបង្កើតបានរសជាតិកាហ្វេបែបប្រពៃណីយ៉ាងពិតប្រាកដ

សិក្សាពីការរចនាកាហ្វេបែបអ៊ីតាលី នឹងស្វែងយល់នូវព័ត៌មានលម្អិតនៃម៉ាស៊ីនឆុងកាហ្វេរបស់លោកអ្នក។

គន្លឹះ 7 យ៉ាងដើម្បីក្លាយជា Barista នៅផ្ទះ
គ្រាប់កាហ្វេដែលកិនបានយ៉ាងល្អ
ការកិនគ្រាប់កាហ្វេបានយ៉ាងល្អ នឹងធ្វើអោយរស់ជាតិ espresso របស់លោកអ្នកកាន់តែមានភាពឈ្ងុយឆ្ងាញ់ ។
រីករាយជាមួយអារ៉ាប៊ីកា (Arabica)
ជ្រើសរើសគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដូចជា គ្រាប់កាហ្វេអារ៉ាប៊ីកាដែលជាគ្រាប់កាហ្វេប្រភេទល្អបំផុត។ អារ៉ាប៊ីកា មានរសជាតិផ្អែមជាងសូកូឡា និងស្ករ​ ហើយតែងតែផ្តល់នូវក្លិនក្រអូបផ្លែឈើ ឬផ្លែប៊ឺរី ជាមួយ Robusta មានក្លិនឈ្ងុយឈ្ងប់ និងរសជាតិឆ្ងាញ់។
ការកំណត់បរិមាណកាហ្វេ
បរិមាណកាហ្វេត្រឹមត្រូវសម្រាប់ espresso មួយពែងគឺ ៨ ក្រាម។
សារៈសំខាន់នៃលំនឹងកំដៅ
ការរក្សាសីតុណ្ហភាពឲ្យមានលំនឹង ពិតជាមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការលីងគ្រាប់កាហ្វេផ្សេងគ្នា ដើម្បីធានាបាននូវលទ្ធផលកាហ្វេដ៏ល្អបំផុតសម្រាប់លោកអ្នក។
ការទទួលទានកាហ្វេ ក្នុងសីតុណ្ហភាពត្រឹមត្រូវ
សូមពិសារកាហ្វេរបស់លោកអ្នកនៅសីតុណ្ហភាពប្រហែល ៦៥°C។
ការជ្រើសរើសពែងកាហ្វេ
សូមជ្រើសរើសពែង ឬកែវត្រឹមត្រូវទើបរក្សាសីតុណ្ហភាពនៃភេសជ្ជៈបានល្អសម្រាប់ការញ៉ាំកាហ្វេ។ ទទួលទានកាហ្វេជាមួយរីករាយ ដែលបានមកពីការឆុងបានយ៉ាងល្អ តាមរយៈការប្រើប្រាស់ឧបករណ៍ឆុងដែលមានគុណភាពខ្ពស់។
ក្លាយជាអ្នកជំនាញឆុងកាហ្វេ
ជាមួយនឹងគន្លឹះទាំងអស់នេះ លោកអ្នកពិតជាមានទំនុកចិត្តខ្ពស់ក្នុងការឆុងកាហ្វេដ៏ល្អដូចជាអ្នកជំនាញកាហ្វេពិតប្រាកដ។
Previous slide
Next slide

ម៉ាស៊ីនឆុងកាហ្វេដោយដៃ

(10)