បច្ចេកវិទ្យា LATTECREMA

កាហ្វេ cappuccino ដ៏ល្អសម្រាប់ លោកអ្នក

បច្ចេកវិទ្យា De’Longhi LatteCrema ធានាក្នុងការបង្កើតពពុះទឹកដោះគោដ៏ល្អ ក្រែម៉ាក្រាស់ និងសីតុណ្ហភាពត្រឹមត្រូវ រហូតដល់ដំណក់ចុងក្រោយ។

បច្ចេកវិទ្យា LatteCrema អាថ៌កំបាំងនៅពីក្រោយភេសជ្ជៈក្រែម៉ា

*ក្នុងករណីមានអាឡែស៊ី ឬប្រតិកម្មទៅនឹងទឹកដោះគោ ឬប្រភេទភេសជ្ជៈណាមួយ លោកអ្នកត្រូវអានសៀវភៅណែនាំ។ គុណភាពអាចខុសប្លែកគ្នាទៅតាមប្រភេទទឹកដោះគោ ឬភេសជ្ជៈរុក្ខជាតិដែលបានប្រើ ឬម៉ាកយីហោ គ្រឿងផ្សំ និងគុណភាពជាដើម។

ចូរសាកល្បងច្នៃជាមួយនឹងទឹកដោះគោដែលមានមូលដ្ឋានលើរុក្ខជាតិ។
ប្រភេទទឹកដោះគោ
បច្ចេកវិទ្យា LatteCrema អាចប្រើប្រាស់បានជាមួយទឹកដោះគោគ្រប់ប្រភេទ ដូចជាទឹកដោះគោសុទ្ធ ទឹកដោះគោចម្រាញ់ ទឹកដោះគោស្រស់ និងទឹកដោះគោស្រស់មានជាតិខ្លាញ់ទាប រហូតដល់ទឹកដោះរុក្ខជាតិដូចជាសណ្តែកសៀង ស្រូវសាឡី និងអាល់ម៉ុន, លោកអ្នកនឹងបង្កើតបានពពុះឆ្ងាញ់ជាប់ចិត្ត។ ទឹកដោះរុក្ខជាតិមានជាតិខ្លាញ់តិច និងកាឡូរីទាបជាងទឹកដោះគោ។
របៀបដំឡើង
ការជ្រើសរើសទឹកដោះគោដែលចម្រាញ់ពីរុក្ខជាតិត្រឹមត្រូវដើម្បីលាយជាមួយកាហ្វេរបស់លោកអ្នក អាស្រ័យលើប្រភេទគ្រាប់កាហ្វេដែលលោកអ្នកជ្រើសរើស និងកម្រិតនៃការលីងរបស់វា។ អ្វីដែលលោកអ្នកត្រូវធ្វើគឺត្រូវដឹងពីទម្រង់រសជាតិនៃកាហ្វេផ្សេងៗ ហើយនឹងការលាយបញ្ចូលគ្នា។
កាហ្វេ Fruity Arabica មកពីអាហ្វ្រិកខាងកើត
កាហ្វេអារ៉ាប៊ីកាមកពីអាហ្រ្វិកខាងកើតមានក្លិនផ្កា និងផ្លែឈើ មានរសជាតិឈ្ងុយឆ្ងាញ់ សមស្របជាមួយទឹកដោះស្រូវសាឡី និងអាល់ម៉ុន។
កាហ្វេអារ៉ាប៊ីកាផ្អែមពីអាមេរិកខាងត្បូង
កាហ្វេអារ៉ាប៊ីកា មកពីអាមេរិកកណ្តាល និងខាងត្បូងមានក្លិនឈ្ងុយឆ្ងាញ់ និងក្រអូប ផ្សំជាមួយសណ្តែកសៀង ស្រូវសាឡី និងអាល់ម៉ុន។
កាហ្វេអារ៉ាប៊ីកាល្វីង មកពីអាស៊ី និងរ៉ូប៊ូស្តា
កាហ្វេអារ៉ាប៊ីកា មកពីអាស៊ី និងកាហ្វេរ៉ូប៊ូស្តា មានរសជាតិជូរចត់ និងក្លិនក្រអូបនៃនំដុត កាកាវ ថ្នាំជក់ និងក្លិនឈ្ងុយ ដែលល្អជាងនៅពេលយកទឹកដោះគោដែលធ្វើពីសណ្តែកសៀង និងអាល់ម៉ុន។
Previous slide
Next slide

ម៉ាស៊ីនស្វ័យប្រវត្តិ៖ លោកអ្នកនឹងបានភ្លក់រសជាតិភេសជ្ជៈដោយគ្រាន់តែចុចតែម្តងប៉ុណ្ណោះ។

ប្ដូរពពុះភេសជ្ជៈរបស់លោកអ្នកតាមបំណង នឹងកម្រិតដែលលោកអ្នកចូលចិត្តបំផុត៖ គ្រាន់តែជ្រើសរើសកម្រិតដែលលោកអ្នកចង់បាន ហើយប្រព័ន្ធ Lattecrema នឹងរៀបចំសម្រាប់លោកអ្នកដោយស្វ័យប្រវត្តិ។

ការលាងសម្អាត ដោយម៉ាស៊ីនស្វ័យប្រវត្តិ

ការលាងសម្អាតម៉ាស៊ីនឆុងកាហ្វេគឺជាភាពចាំបាច់ បន្ទាប់ពីការលាយភេសជ្ជៈជាមួយទឹកដោះគោ។ នេះជាមូលហេតុដែល Lattecrema carafe ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាសម្អាតដោយស្វ័យប្រវត្តិ។ 

បច្ចេកវិទ្យា LATTECREMA

ជ្រើសរើសភេសជ្ជៈតាមចំណង់ចំណូលចិត្តរបស់លោកអ្នក

ការរួមបញ្ចូលគ្នារវាងសិល្បៈ និងវិទ្យាសាស្រ្ត បង្កើតបានជាការច្នៃប្រឌិតយ៉ាងសម្បូរបែប។

ការណែនាំសម្រាប់ការធ្វើភេសជ្ជៈ