អំពី De’Longhi

កាន់តែប្រសើរឡើងជារៀងរាល់ថ្ងៃ

De’Longhi គឺជាម៉ាកយីហោសកលដែលផ្តល់ជូននូវផលិតផលប្រកបដោយភាពច្នៃប្រឌិត ដោយការរួមបញ្ចូលគ្នានៃរចនាបថ និងការប្រើប្រាស់យ៉ាងសម្បូរបែប។ ពីយីហោផលិតផលគ្រឿងអគ្គិសនីដែលបានបង្កើតឡើងក្នុងឆ្នាំ 1974 De’Longhi បានផលិតផលិតផលយ៉ាងសម្បូរបែបដូចជា Pinguino, Tasciugo, Sfornatutto និង Rot-Fryer ដើម្បីបំពេញតម្រូវការផលិតផលជាលក្ខណៈគ្រួសារ។

De’Longhi ផ្តល់ជូននូវឧបករណ៍ដ៏ទំនើបថ្មីក្នុងការលាយកាហ្វេ ការចំអិនអាហារពេលព្រឹក និងសម្ភារៈផ្ទះបាយ។ នាពេលបច្ចុប្បន្នម៉ាស៊ីនកាហ្វេ បានក្លាយជាផលិតផលធំបំផុតរបស់ក្រុមហ៊ុន ហើយបានធ្វើអោយទីផ្សារបស់ផលិតផលរបស់ De’Longhi ឈានមុខគេនៅលើពិភពលោក។

De'Longhi No1 Espresso Maker

ផលិតផល

ម៉ាស៊ីន​កាហ្វេ

De’Longhi បានសិក្សា និងបង្កើតបច្ចេកទេសយ៉ាងជំនាញសម្រាប់ម៉ាស៊ីនកាហ្វេដ៏ទំនើប ដើម្បីបំពេញតម្រូវការរបស់អ្នកចូលចិត្តញ៉ាំកាហ្វេជុំវិញពិភពលោក។ អរគុណទៅលើបច្ចេកវិទ្យា ការរចនា និងការជ្រើសរើសភាពល្អឥតខ្ចោះសម្រាប់អតិថិជន។ ការប្រែក្លាយពីគ្រាប់កាហ្វេសុទ្ធ ទៅជាកាហ្វេកិនដែលមានតម្លៃថ្លៃបំផុត។ De’Longhi បានអនុញ្ញាតឱ្យអ្នកបំពេញតម្រូវការ ការលាយកាហ្វេដែលអ្នកចង់បានដោយចុចប៊ូតុងនៅលើម៉ាស៊ីនស្វ័យប្រវត្តិទំនើប ឬធ្វើតាមការណែនាំដោយអ្នកជំនាញ។

ឧបករណ៍សម្រាប់ប្រើប្រាស់ក្នុងផ្ទះបាយ

ចាប់ពីកំសៀវរហូតដល់ចង្ក្រាន… De’Longhi បានផ្តល់ជូននូវផលិតផលដែលមានប្រសិទ្ធភាពខ្ពស់ជាច្រើនមានរចនាដ៏ស្រស់ស្អាត ដើម្បីធ្វើឱ្យបទពិសោធន៍របស់អ្នកនៅក្នុងផ្ទះបាយកាន់តែល្អប្រសើរ និងងាយស្រួល។

ភាពលេចធ្លោរបស់ De’Longhi គឺជាការបំពេញតម្រូវការនៃវប្បធម៌ផ្សេងៗគ្នា និងស្របតាមបរិបថនៃការចូលចិត្ត ដោយបានផ្តល់នូវផលិតផលដែលមានគុណភាពខ្ពស់ និងងាយស្រួលប្រើប្រាស់បំពេញរាល់គ្រប់តម្រូវការ។

ពាន់រង្វាន់ដែលយើងទទួលបាន