la specialista
បទពិសោធន៍ក្នុងការបង្កើតកាហ្វេតាមបែបវិទ្យាសាស្ត្រ
ការលាយបញ្ចូលគ្នារវាងវិទ្យាសាស្ត្រ និងសិល្បៈតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ ដើម្បីបង្កើតបាននូវបទពិសោធន៍នៃការឆុងកាហ្វេដ៏ល្អឥតខ្ចោះ
ការកំណត់
បច្ចេកវិទ្យាចាប់សញ្ញាក្នុងការកិន
ការកំណត់របៀបកិន ៨ ចំណុច ដើម្បីរក្សារសជាតិអោយនៅស្ថិតស្ថេរ
ការកំណត់ចំនួន និងបរិមាណក្នុងការកិនឲ្យបានត្រឹមត្រូវដើម្បីទទួលបានគុណភាពដ៏ល្អ ពិតមិនងាយស្រួលនោះទេ។ ជ្រើសរើស និងកំណត់របៀបកិន ៨ ចំណុច ដើម្បីទទួលបាននូវរសជាតិកាហ្វេដែលលោកអ្នកពេញចិត្ត។
ភាពសាមញ្ញ
ឧបករណ៍គាបដ៏ឆ្លាតវៃ
ភាពច្បាស់លាស់ក្នុងការគ្រប់គ្រងចំនួន និងកម្រិតគាបអោយនៅស្ថិតស្ថេរ
មានភាពងាយស្រួល និងទំនុកចិត្តជាមួយឧបករណ៍គាបដ៏ឆ្លាតវៃ ដែលអាចអនុញ្ញាតឲ្យចំនួន និងគំនាបប្រែប្រួល តែអាចរក្សារសជាតិកាហ្វេអោយនៅដដែលតាមតម្រូវការ ក្នុងបរិមាណសមស្រប។
ភាពវៃឆ្លាត
ការពិនិត្យមុនការចម្រាញ់
ការចម្រាញ់បានធ្វើឡើងពីការកិន និងវាស់កម្រិតកាហ្វេរបស់លោកអ្នកបានយ៉ាងត្រឹមត្រូវ
មុនពេលចម្រាញ់ កម្រិតកាហ្វេនឹងត្រូវបានកែតម្រូវដោយស្វ័យប្រវត្តិដោយឧបករណ៍រង្វាស់កាហ្វេ ដើម្បីរក្សាភាពស្មើគ្នាបានយ៉ាងល្អ។
ភាពស្ថិតស្ថេរ
ការគ្រប់គ្រងសីតុណ្ហភាពបានយ៉ាងច្បាស់លាស់
៥ ចំណុចក្នុងការគ្រប់គ្រងសីតុណ្ហភាព ឲសមស្របនឹងកម្រិតរសជាតិដែលលោកអ្នកចង់បាន
កម្រិតទឹក និងសីតុណ្ហភាពត្រូវបានកំណត់យ៉ាងច្បាស់លាស់ និងសមស្របគ្នាដើម្បីផលិតកាហ្វេដ៏មានរសជាតិឈ្ងុយឆ្ងាញ់។
ភេសជ្ជៈដែលលោកអ្នកចូលចិត្ត
La Specialista ត្រូវបានលាយបញ្ចូលគ្នារវាងសិល្បៈ និងវិទ្យាសាស្ត្រ ដែលធ្វើអោយការបង្កើតភេសជ្ជៈកាន់តែមានភាពងាយស្រួល និងច្បាស់លាស់ ដូចជាអ្នកជំនាញឯកទេសអញ្ចឹងដែរ។
ការរក្សាកម្រិតគុណភាព
បច្ចេកវិទ្យាសម្រាប់គ្រប់គ្រងគ្រាប់កាហ្វេ
ការចម្រាញ់គ្រាប់កាហ្វេរបស់លោកអ្នក ត្រូវបានគ្រប់គ្រងបានយ៉ាងល្អចំពោះការកិន ការវាស់ និងកម្រិតសីតុណ្ហភាពដ៏ល្អបំផុតអោយសមស្របតាមចំណង់ចំណូលចិត្តរបស់លោកអ្នក។
ការលាយទឹកដោះគោដោយដៃ ឬដោយស្វ័យប្រវត្តិ
កម្រិតពពុះទឹកដោះគោដែលលោកអ្នកចង់បាន
ប្រព័ន្ធ LatteCrema ត្រូវបានបង្កើតឡើងតាមរយៈបច្ចេកទេសដ៏ជំនាញដែលអនុញ្ញាតឲ្យលោកអ្នកអាចកែសម្រួលបរិមាណពពុះតាមតម្រូវការដែលលោកអ្នកពេញចិត្ត។ លោកអ្នកអាចកំណត់កម្រិតទឹកដោះគោខាប់ និងក្រែមដោយស្វ័យប្រវត្តិ ឬក៏អាចធ្វើដោយខ្លួនឯងជាមួយទឹកដោះគោ My Latte Art ដូចជាអ្នកជំនាញអាជីពអញ្ចឹងដែរ។
La Specialista Arte Red
- ការធ្វើទឹកដោះគោដោយផ្ទាល់ដៃ
- ភ្ជាប់មកជាមួយកញ្ចប់ឧបករណ៍ Barista នឹងការណែនាំយ៉ាងត្រឹមត្រូវ
- ម៉ាស៊ីនកិនប្រើប្រាស់ 8 កម្រិត
- រូបមន្តកាហ្វេចំនួន ២ បានកំណត់ជាមុន
La Specialista Arte
- ការធ្វើទឹកដោះគោដោយផ្ទាល់ដៃ
- ភ្ជាប់មកជាមួយកញ្ចប់ឧបករណ៍ Barista នឹងការណែនាំយ៉ាងត្រឹមត្រូវ
- ម៉ាស៊ីនកិនប្រើប្រាស់ 8 កម្រិត
- រូបមន្តកាហ្វេចំនួន ២ បានកំណត់ជាមុន
La Specialista Prestigio
- ការធ្វើទឹកដោះគោដោយផ្ទាល់ដៃ
- ប្រព័ន្ធគ្រប់គ្រងទឹកឆ្លាតវៃ
- បច្ចេកវិទ្យាចាប់សញ្ញាក្នុងការកិន
- រូបមន្តកាហ្វេចំនួន ៣ បានកំណត់ជាមុន